ឯកឧត្តម ឡៅ ឆន និងឯកឧត្តម ហុង ទូហាយ បានអញ្ជើញចូលរួមជាមួយឯកឧត្តម គន់ គីម ចុះទៅពិនិត្យការងារដោះស្រាយទឹកជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋប្រមាណ ចំនួន៥៧៣គ្រួសារ នៅភូមិស្រះទឹកតេជោសែនជ័យ


នៅរសៀលថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជន ចុះទៅពិនិត្យការងារដោះស្រាយទឹកជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋប្រមាណ ចំនួន៥៧៣គ្រួសារ ស្ថិតនៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយផ្ដល់ជូននូវការសាងសង់បន្ថែមទំនប់ស្រះកែវថ្មី មានផ្ទៃអាងទំហំ ៣៣៩ហិកតា ប្រវែង១.៥០០ម៉ែត្រ និងសំណង់បង្ហៀរប្រវែង៤៥ម៉ែត្រ អាចស្តុបទឹកបាន៨,៥លានម៉ែត្រគូប ជាថវិការបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធានាក្នុងការផ្គត់ផ្គង់ទឹកបម្រើឲ្យការងារស្រោចស្រពដំណាំកសិកម្ម និងទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ។ ឱកាសនោះក៏មានការចូលរួម ឯកឧត្តម ប៉ែន កុសល្យអភិបាលខេត្តឧត្តរមានជ័យ អភិបាលស្រុកចុងកាល់ និងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តមួយចំនួនផងដែរ។