នារសៀលថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២០
ឯកឧត្តម ម៉ាត់ សេត តំណាងរាស្រ្តមណ្ឌលខេត្តកំពត ឯកឧត្តម លី សារី សមាជិកព្រឹទ្ធសភា លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី អមដោយ អាជ្ញាធរភូមិសង្កាត់ អញ្ជើញបន្តចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងចែកអំណោយខែរ៉ាម៉ាឌនដល់ប្រជាពលរដ្ឋនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
ក្នុងឱកាសសំណេះសំណាល សួរសុខទុក្ខ ឯកឧត្តម លោកជំទាវ បានណែនាំពីវិធានការការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងផ្តល់អំណោយកញ្ចប់អាហារជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០គ្រួសារ ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ក្នុងមួយគ្រួសារទទួលបាន អង្ករ១៥គីឡូក្រាម មី១កេះ ស្ករស២គីឡូក្រាម ទឹកដោះគោ២កំប៉ុង ប្រេងឆា១ដប ទឹកសារ៉ូ១ដប ដែលជាអំណោយរបស់អង្គការសាមគ្គីភាពកម្ពុជា សហការជាមួយ សមាគម សម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្តកំពត៕