នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការងារជួសជុល និងថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧ប្រព័ន្ធ ព្រមទាំងបន្តចុះត្រួតពិនិត្យជាក់ស្តែងដល់ទំនប់ទឹកកងពលលេខ ៨ ដេីម្បីធ្វេីការងារជួសជុលបន្ទាន់ ស្ថិតក្នុងខេត្តព្រះវិហារ រួមមានដូចខាងក្រោម ៖
១.ប្រព័ន្ធធារាសាស្ត្រ៩៥ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ១.២០០ហិកតា ស្រូវប្រាំងបានចំនួន ៥០ហិកតា និងដំណាំរួមផ្សំមួយចំនួន
២.ប្រព័ន្ធធារាសាស្ត្រទឹកក្រហម ស្ថិតក្នុងឃុំរួសរាន់ ស្រុករវៀង ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ១.៤២០ហិកតា ស្រូវប្រាំងបានចំនួន ៣០ហិកតា និងដំណាំរួមផ្សំមួយចំនួន
៣.ប្រព័ន្ធធារាសាស្ត្រសីម៉ា ស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ៩០០ហិកតា ស្រូវប្រាំងបានចំនួន ២០ហិកតា និងដំណាំរួមផ្សំមួយចំនួន
៤.ប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ១.៩១៦ហិកតា ស្រូវប្រាំងបានចំនួន ៥៥ហិកតា និងដំណាំរួមផ្សំមួយចំនួន
៥.ប្រព័ន្ធធារាសាស្ត្រអូរក្សាន្ត ស្ថិតក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ១.៩០១ហិកតា ស្រូវប្រាំងបានចំនួន ៦២ហិកតា និងដំណាំរួមផ្សំមួយចំនួន
៦.ប្រព័ន្ធធារាសាស្ត្រអូរស្វាយ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ២១០ហិកតា ស្រូវប្រាំងបានចំនួន ៨០ហិកតា និងដំណាំរួមផ្សំមួយចំនួន
៧.ប្រព័ន្ធធារាសាស្ត្រអូរកំបោរ ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ៧៦០ហិកតា ស្រូវប្រាំងបានចំនួន ៣៥ហិកតា និងដំណាំរួមផ្សំមួយចំនួន៕
ក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការងារជួសជុល និងថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧ប្រព័ន្ធ
