នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការងារជួសជុល និងថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ចំនួន ០៨ប្រព័ន្ធ ស្ថិតក្នុងខេត្តឧត្តរមានជ័យ រួមមានដូចខាងក្រោម ៖
១.ប្រព័ន្ធធារាសាស្ត្រ អាងទឹកទំនប់កណ្តែក សង្កាត់សំរោង ក្រុងសំរោង ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ៦៨១ហិកតា ស្រូវប្រាំងបានចំនួន ១០៦ហិកតា និងដំណាំរួមផ្សំមួយចំនួន
២.ប្រព័ន្ធធារាសាស្ត្រ អាងទឹកទំនប់ចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ៧៥០ហិកតា ស្រូវប្រាំងបានចំនួន ២៥០ហិកតា និងដំណាំរួមផ្សំមួយចំនួន
៣.ប្រព័ន្ធធារាសាស្ត្រ អាងទឹកទំនប់តាអែន ឃុំពង្រ ស្រុកចុងកាល់ ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ៨៦៧ហិកតា ស្រូវប្រាំងបានចំនួន ២០០ហិកតា និងដំណាំរួមផ្សំមួយចំនួន
៤.ប្រព័ន្ធធារាសាស្ត្រ អាងទឹកទំនប់០៥ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ២៥០ហិកតា ស្រូវប្រាំងបានចំនួន ១៣៣ហិកតា និងដំណាំរួមផ្សំមួយចំនួន
៥.ប្រព័ន្ធធារាសាស្ត្រ អាងទឹកទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ២៥០ហិកតា ស្រូវប្រាំងបានចំនួន ៦០ហិកតា និងដំណាំរួមផ្សំមួយចំនួន
៦.ប្រព័ន្ធធារាសាស្ត្រ អាងទឹកទំនប់រហាលសឹង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ២០០ហិកតា ស្រូវប្រាំងបានចំនួន ៥០ហិកតា និងដំណាំរួមផ្សំមួយចំនួន
៧.ប្រព័ន្ធធារាសាស្ត្រ អាងទឹកទំនប់បេង ឃុំបេង ស្រុកបន្ទាយអំពិល ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ២.១៥២ហិកតា ស្រូវប្រាំងបានចំនួន ២៥០ហិកតា និងដំណាំរួមផ្សំមួយចំនួន
៨.ប្រព័ន្ធធារាសាស្ត្រ អាងទឹកទំនប់អូរអង្គ្រង ឃុំគោកមន ស្រុកបន្ទាយអំពិល ដែលអាចស្រោចស្រពស្រូវវស្សាបានចំនួន ៥៦៧ហិកតា ស្រូវប្រាំងបានចំនួន ២២០ហិកតា និងដំណាំរួមផ្សំមួយចំនួន៕
ក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការងារជួសជុល និងថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ចំនួន ០៨ប្រព័ន្ធ ក្នុងខេត្តឧត្តរមានជ័យ
