ក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការងារជួសជុល និងថែទាំជាប្រចាំ​នូវប្រព័ន្ធធារាសាស្ត្រ​ ចំនួន ០៨ប្រព័ន្ធ ក្នុងខេត្តឧត្តរមានជ័យ


នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការងារជួសជុល និងថែទាំជាប្រចាំ​នូវប្រព័ន្ធធារាសាស្ត្រ​ ចំនួន ០៨ប្រព័ន្ធ ស្ថិតក្នុងខេត្តឧត្តរមានជ័យ​ រួមមានដូចខាងក្រោម ៖
១.ប្រព័ន្ធធារាសាស្ត្រ​ អាងទឹកទំនប់កណ្តែក សង្កាត់សំរោង ក្រុងសំរោង ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ៦៨១ហិកតា​ ស្រូវប្រាំងបានចំនួន​ ១០៦ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
២.ប្រព័ន្ធធារាសាស្ត្រ​ អាងទឹកទំនប់ចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ៧៥០ហិកតា​ ស្រូវប្រាំងបានចំនួន​ ២៥០ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
៣.ប្រព័ន្ធធារាសាស្ត្រ​ អាងទឹកទំនប់តាអែន ឃុំពង្រ ស្រុកចុងកាល់ ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ៨៦៧ហិកតា​ ស្រូវប្រាំងបានចំនួន​ ២០០ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
៤.ប្រព័ន្ធធារាសាស្ត្រ​ អាងទឹកទំនប់០៥ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ២៥០ហិកតា​ ស្រូវប្រាំងបានចំនួន​ ១៣៣ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
៥.ប្រព័ន្ធធារាសាស្ត្រ​ អាងទឹកទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ២៥០ហិកតា​ ស្រូវប្រាំងបានចំនួន​ ៦០ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
៦.ប្រព័ន្ធធារាសាស្ត្រ​ អាងទឹកទំនប់រហាលសឹង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ២០០ហិកតា​ ស្រូវប្រាំងបានចំនួន​ ៥០ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
៧.ប្រព័ន្ធធារាសាស្ត្រ​ អាងទឹកទំនប់បេង ឃុំបេង ស្រុកបន្ទាយអំពិល ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ២.១៥២ហិកតា​ ស្រូវប្រាំងបានចំនួន​ ២៥០ហិកតា​ និងដំណាំរួមផ្សំមួយចំនួន
៨.ប្រព័ន្ធធារាសាស្ត្រ​ អាងទឹកទំនប់អូរអង្គ្រង ឃុំគោកមន ស្រុកបន្ទាយអំពិល ដែលអាចស្រោចស្រពស្រូវវស្សា​បានចំនួន ៥៦៧ហិកតា​ ស្រូវប្រាំងបានចំនួន​ ២២០ហិកតា​ និងដំណាំរួមផ្សំមួយចំនួន៕