ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប នារសៀលថ្ងៃពុធ ១៣កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម កែន សត្ថា ប្រធានគណ:កម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ចេីញដឹកនាំ ឯកឧត្តម លោកជំទាវ អនុប្រធានសាខា សមាជិក សមាជិកា កាកបាទក្រហមកម្ពុជាខេត្ត អនុសាខាក្រុង ស្រុក នាយកសាខា និងមន្ត្រីប្រតិបត្តិសាខា ដើម្បីពិនិត្យ និងឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងលេីកទិសដៅអនុវត្តខែបន្ទាប់ និងបញ្ហាផ្សេងៗមួយចំនួនទៀត៕
សាខាកាកបាទក្រហមកម្ពុជាខេត្តកែប អញ្ចេីញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងលេីកទិសដៅអនុវត្តខែបន្ទាប់
