ឯកឧត្តម សរ សុពុត្រា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃការអនុវត្តការងារក្រោយការប្រកាសដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកឧដុង្គ


កំពង់ស្ពឺ៖នារសៀល ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃការអនុវត្តការងារក្រោយការប្រកាសដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកឧដុង្គ ដែលមានការចូលរួមពីសំណាក់លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត គណៈអភិបាលស្រុក និងការិយាល័យជំនាញទាំង១៣របស់រដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកឧដុង្គ។