សាខាកាកបាទក្រហមកម្ពុជាខេត្ត​កែប អញ្ចេីញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ​ និងឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងលេីកទិសដៅអនុវត្តខែបន្ទាប់​


ទីស្នាក់ការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត​កែប នារសៀលថ្ងៃ​ពុធ​ ១៣កេីត​ ខែជេស្ឋ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី​០៣​ ខែមិថុនា ឆ្នាំ២០២០​ នេះ​ ឯក​ឧត្តម​ កែន សត្ថា ប្រធានគណ:កម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ចេីញដឹកនាំ ឯកឧត្តម លោកជំទាវ អនុប្រធានសាខា សមាជិក​ សមាជិកា​ កាកបាទក្រហមកម្ពុជាខេត្ត​ អនុសាខាក្រុង​ ស្រុក​ នាយកសាខា​ និងមន្ត្រីប្រតិបត្តិសាខា​ ដើម្បីពិនិត្យ​ និងឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងលេីកទិសដៅអនុវត្តខែបន្ទាប់​ និងបញ្ហាផ្សេងៗ​មួយចំនួនទៀត៕