រដ្ឋបាលខេត្តកណ្តាល បានដឹក​នាំ​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​​ និងអនុសាខាកាកបាទក្រហមកម្ពុជា​ ក្រុងតាខ្មៅ​ ចុះសួរសុខទុក្ខ​ គ្រួសារមានកូនភ្លោះ​០៣នាក់​ នៅភូមិព្រែកសំរោង៣​


រដ្ឋបាលខេត្តកណ្តាល៖ល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាល​ នៃគណៈអភិបាល​ខេត្តកណ្តាល​ និងជាប្រធាន​គណៈកម្មាធិកា​សាខាកាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​ បានដឹក​នាំ​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល​ និងអនុសាខាកាកបាទក្រហមកម្ពុជា​ ក្រុងតាខ្មៅ​ ចុះសួរសុខទុក្ខ​ គ្រួសារមានកូនភ្លោះ​០៣នាក់​ នៅភូមិព្រែកសំរោង៣​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ។

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ បាននាំយកអំណោយសប្បុរសធម៌ មាន ថវិកា​ ១​.១០០​.០០០រៀល​​ អង្ករ​ ៨៥គីឡូក្រាម​ មី​ ១កេស​ ទឹកបរិសុទ្ធ​សុទ្ធ​១កេស​ ​ ទឹកត្រី​ ២យួរ​ ទឹកស៊ីអ៊ីវ​ ២យួរ​ ត្រីខកំប៉ុង​ ១យួរ​ ទឹកដោះ​គោឆៅ​១យួរ​ ខ្ទឹមសរ ១កញ្ចប់​ ស្ករសរ ៦កញ្ចប់​ ឆៃប៉ូវ​ ១កញ្ចប់​ ប៊ីចេង​ ២កញ្ចប់​ ទឹក​ដោះគោខាប់​ ២កប៉ុង​ ទឹកអាល់កុល​ ១ដប​ ម៉ាស់​ ១ដុំ​ ទឹក​ដោះ​គទារក​ ១២​ កំប៉ុង​ និងសម្ភារះផ្ទះបាយ​១ឈុត​ ផ្តល់ជូនដល់គ្រួសារដែលមានកូនភ្លោះបីនាក់នោះផងដែរ ។