នៅថ្ងៃអង្គារ ១២កើត ដល់ថៃ្ងពុធ ១៣កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ដល់ថៃ្ងទី៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារមន្ត្រីបច្ចេកទេស នាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧ប្រព័ន្ធ ក្នុងខេត្តក្រចេះ រួមមានដូចខាងក្រោម ៖
១. ប្រព័ន្ធធារាសាស្ត្រ សេតា ឃុំបុលាវ ស្រុកចិត្របុរី
២. ប្រព័ន្ធធារាសាស្ត្រ បឹងរំលាច សង្កាត់រការកណ្តាល ក្រុងក្រចេះ
៣. ប្រព័ន្ធធារាសាស្រ្ត អូរប៉ាក់ ឃុំសំបូរ ស្រុកសំបូរ
៤. ប្រព័ន្ធធារាសាស្រ្ត កោះសាក្រំ ឃុំដារ ស្រុកចិត្របុរី
៥. ប្រព័ន្ធធារាសាស្រ ១០៥ នៅឃុំថី្ម ស្រុកចិត្របុរី។
៦. ប្រព័ន្ធធារាសាស្រ្ត សា្វយជ្រុំ នៅឃុំថ្មី ស្រុកចិត្របុរី
៧. ប្រព័ន្ធធារាសាស្រ្តអូរដា នៅឃុំដារ ស្រុកចិត្របុរី ៕
ក្រុមការងារមន្ត្រីបច្ចេកទេស នាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧ប្រព័ន្ធ ក្នុងខេត្តក្រចេះ
