នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជា លេខាធិការ សមាជិក សមាជិកា គណៈកម្មការទី២នៃរដ្ឋសភា បានអញ្ជើញចូលរួមប្រជុំផ្ទៃក្នុង ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៥៩១/២០អ.រ.ស.សជណ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ និងត្រៀមចុះបំពេញបេសកកម្មនៅចុងខែ សីហា ឬខែកញ្ញា ឆ្នាំ២០២០ ដើម្បីតាមដានប្រភពចំណូល ចំណាយថវិកាជាតិឆ្នាំ២០២០។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចូលរួមប្រជុំផ្ទៃក្នុង ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៥៩១/២០អ.រ.ស.សជណ
