កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិកគណ:កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ រួមដំណើរដោយ ឯកឧត្តម ម៉ាត់ ហ្គូហ្វូត ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំគ្រូខ្មែរឥស្លាមខេត្ត គណៈអុីមុំាស្រុកពញាក្រែក យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនសម្ពន្ធ័យុវជនមុស្លីមកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាចំនួន ១០៤នាក់ ស្ថិតនៅភូមិថ្មី ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ម៉ូត យូសុះ បានមានប្រសាសន៏ជម្រុញអោយប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រអោយក្លាយជាយុវជនបន្តវេន និងក្លាយអ្នកដឹកនាំដ៏ល្អម្នាក់នៅក្នុងសហគមន៍ និងសម្រាប់ប្រទេសជាតិនាថ្ងៃអនាគតខាងមុខ។ ជាមួយគ្នានេះឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋអោយបន្តថែរក្សាអនាម័យ រស់នៅស្អាត និងអនុវត្តនូវរាល់វិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។
ឆ្លៀតឱកាសនោះផងដែរ លោកជំទាវ ម៉ាណ ណាវី ក៏បានថ្លែងអំណរអរគុណដល់អង្គការពិភពកុមារកំព្រាកម្ពុជា ព្រមទាំងសហការីដែលបាននាំយកអំណោយមកចែកប្អូនៗកុមារកំព្រាតាំងពីដើមរហូតមក ។
សូមបញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភជូនកុមារកំព្រាចំនួន ១០៤ នាក់ នាពេលនេះ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០៥ដុល្លារ ដែលជាជំនួយទទួលបានពីសប្បុសជនអូស្ត្រាលី តាមរយៈអង្គការពិភពកុមារកំព្រាកម្ពុជា ដែលមានលោកស្រី ជិប នូស្នី ជាប្រធាន ។
តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ចុះជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាចំនួន ១០៤នាក់
