ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចូលរួមប្រជុំផ្ទៃក្នុង​ ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៥៩១/២០អ.រ.ស.សជណ


នាព្រឹកថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ២០២០​ គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា​ ដឹកនាំដោយ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ ដោយមានការចូលរួមពី​ ឯកឧត្តម លោកជំទាវ ជា លេខាធិការ​ សមាជិក សមាជិកា គណៈកម្មការទី២នៃរដ្ឋសភា បានអញ្ជើញចូលរួមប្រជុំផ្ទៃក្នុង​ ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ៥៩១/២០អ.រ.ស.សជណ​ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ និងត្រៀមចុះបំពេញបេសកកម្មនៅចុងខែ សីហា ឬខែកញ្ញា ឆ្នាំ២០២០ ដើម្បីតាមដានប្រភពចំណូល ចំណាយថវិកាជាតិឆ្នាំ២០២០។