នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា ជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប និងជាអនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានដឹកនាំការងារអន្តរាគមន៍នាំទឹកពីទំនប់អាងទឹកស្ទឹងស្រែង១ តាមដងស្ទឹងស្រែងដែលមានចំងាយ ៤២គម និងតាមប្រឡាយមេអាងទឹកស្ទឹងស្រែង១ ដែលមានចំងាយ ៣៨គម បញ្ចូលទឹកទៅក្នុងអាងទឹកស្ពានស្រែង ដេីម្បីសង្គ្រោះស្រូវដែលកំពុងខ្វះខាត ទឹកចំនួន ៥៥០ហិកតា ស្ថិតក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ៕
ឯកឧត្តម ពេជ្រ វាសនា អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង បានដឹកនាំការងារអន្តរាគមន៍នាំទឹកពីទំនប់អាងទឹកស្ទឹងស្រែង១ ដេីម្បីសង្គ្រោះស្រូវដែលកំពុងខ្វះខាតទឹក
