លោកជំទាវ បណ្ឌិត សឿ សុជាតា និង សហការីនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន១០នៅក្នុងស្រុកបរិបូរណ៌


កំពង់ឆ្នាំងៈ ទៀនព្រះវស្សា ទេយ្យវត្ថុ បរិក្ខា និង បច្ច័យ ត្រូវបានបានលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និង ជាអនុប្រធានក្រុមការងាររាជ
រដ្ឋាភិបាលចុះ ស្រុកបរិបូណ៌ រួមជាមួយនិងក្រុមការងារថ្នាក់ស្រុក និងខេត្ត បាននាំយកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន១០នៅឃុំផ្សារ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តចង្ហាន់ហុយ ឃុំផ្សារ ស្រុកបរិបូ ណ៌ ខេត្តកំពង់ឆ្នាំង។

លោកជំទាវបណ្ឌិត សឿ សុជាតា បានបញ្ជាក់អោយដឹងថា បុណ្យចូលព្រះវស្សា ត្រូវបានប្រាព្ធគធ្វើឡើង តាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ ពោលគឺចាប់ថ្ងៃ១រោចខែអាសាធ ដល់ទី១៥កើតខែអស្សុជ ។តាមទម្លាប់របស់ពុទ្ធបរិស័ទ ពេលចូលដល់បុណ្យចូលព្រះវស្សានេះ តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និង គ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលនៃការចូលព្រះវស្សានេះ ។
លោកជំទាវបណ្ឌិត សឿ សុជាតា បានមានប្រសាសន៍អោយដឹងថាការអភិវឌ្ឍ របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមិនអាចកាត់ផ្តាច់ចេញពីព្រះពុទ្ធសាសនានោះឡើយ។ ព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ ។ ព្រះពុទ្ធសាសនាបានប្រមូលផ្គុំនូវកម្លាំងប្រកប
ដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមយើងទាំងមូល បង្កលក្ខណ:ងាយស្រួលដល់កិច្ចកសាងប្រទេស
ជាតិ ។

លោកជំទាវបណ្ឌិត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ្ធ ត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺCOVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន និង ត្រូវបន្តចូលរួម រិតបន្តឹងបញ្ហាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណ្ឌភាពទីអារាម ភូមិស្ថានគ្មានល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព ដើម្បឲ្យភូមិ ឃុំមាន សុវត្ថិភាព ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត សឿ សុជាតា បានប្រគេនទៀនវស្សា ទេយ្យវត្ថុ និង បច្ច័យ ព្រះ
សង្ឃដែលនិមន្តមកពីវត្តចំនួន១០ ដោយក្នុង១វត្តបានទៀនវស្សា១គូនិងទេយ្យវត្ថុ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ១កេស មី១កេស ទឹកផ្លែឈើ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ បច្ច័យប្រគេនព្រះសង្ឃ
១០ម៉ឺនរៀល គ្រឿងបរិក្ខាផ្សេងៗមួយចំនួនទៀតផងដែរ ។