ឯកឧត្ដម នូ សាខន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន ជូនដល់មន្រ្តីគណបក្សស្រុក-ឃុំ


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន ជូនដល់មន្រ្តីគណបក្សស្រុក-ឃុំ ក្នុងស្រុកកោះធំ(នៅស្នាក់ការគណបក្សស្រុក) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខឹម ច័ន្ទគីរី ប្រធានគណៈឃោសនាអប់រំខេត្ត ឯកឧត្តម ទេពសុធីរ ប្រធានមន្ទីរគណបក្សខេត្ត លោក ចាន់ សុខុម ប្រធានគណៈត្រួតពិនិត្យគណបក្សខេត្ត សរុបវត្តមាន ៧៨នាក់។