ឯកឧត្តម ពេជ្រ វាសនា អមដំណើរដោយមន្ត្រីបច្ចេក​ទេសរបស់ក្រសួង បាន​ដឹកនាំការងារ​អន្តរាគមន៍​នាំទឹកពីទំនប់អាងទឹកស្ទឹងស្រែង​១ ដេីម្បី​សង្គ្រោះស្រូវដែលកំពុងខ្វះខាត​ទឹក​


នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា ជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប និងជាអនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេក​ទេសរបស់ក្រសួង និងមានការចូលរួមពី​លោកប្រធានមន្ទីរធនធានទឹក និងឧតុ​និយមខេត្តសៀមរាប បាន​ដឹកនាំការងារ​អន្តរាគមន៍​នាំទឹកពីទំនប់អាងទឹកស្ទឹងស្រែង​១​ តាមដងស្ទឹងស្រែង​ដែលមានចំងាយ ៤២គម និងតាមប្រឡាយមេអាងទឹកស្ទឹង​ស្រែង​១​ ដែល​មានចំងាយ ៣៨គម បញ្ចូលទឹក​ទៅក្នុងអាងទឹកស្ពានស្រែង ដេីម្បី​សង្គ្រោះស្រូវដែលកំពុងខ្វះខាត​ ទឹកចំនួន​ ៥៥០​ហិកតា ស្ថិតក្នុងឃុំ​តាអាន​ និងឃុំចន្លាស់ដៃ​ ស្រុកក្រឡាញ់ ខេត្តសៀមរាប ៕