បង្គោលភ្លេីងស្តុបចំនួន ៣ បង្គោល ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានតម្លេីង ដេីម្បីសម្រួលការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ
ធ្វេីការតម្លេីងស្តុបចំនួន ៣ បង្គោលលេីកំណាត់ផ្លូវលេខ ២១ កែងនឹងផ្លូវលេខ ២១២ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដេីម្បីសម្រួលការធ្វេីដំណេីរជូនបងប្អូនប្រជាពលរដ្ឋ។ បន្ថែមពីនោះធ្វេីការសាងសង់ ជួសជុលថែទាំ និងដាក់លូ លេីកំណាត់ផ្លូវលេខ ៤ ផ្លូវលេខ ២១ ផ្លូវលេខ ១២៩ ផ្លូវលេខ ១២០ ផ្លូវលេខ ១៥១A ផ្លូវលេខ ៣៤ ផ្លូវលេខ ១៤៣ ផ្លូវលេខ ១៤ និងផ្លូវលេខ ១១០ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់រាយការណ៍ពីផ្លូវខូចខាត សូមចូលរួមសហការជាមួយក្រសួង ដោយទាញយកឥតគិតថ្លៃ(តាមតំណភ្ជាប់ខាងក្រោម)នូវ កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ហើយគ្រាន់តែថត និងផ្ញើមកក្រសួងដើម្បីអាចចាត់វិធានការទាន់ពេល។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យេីងទាំងអស់គ្នា។