រសៀលថ្ងៃពុធ ២កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះពិនិត្យ និងវាយតម្លៃ វឌ្ឍនភាពការងារការពារច្រាំងទន្លេបាសាក់ នៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ដោយប្រេីបាវ Geotextile Bags ការពារជេីងក្រោម ប្រវែង ៦០០ម៉ែត្រ ។ ការការពារច្រាំងទន្លេនេះ បានចាប់ផ្តេីមនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ហេីយមកដល់ពេលនេះ សម្រេចបានប្រមាណ ១០% ហេីយ ៕
វឌ្ឍនភាពការងារការពារច្រាំងទន្លេបាសាក់ នៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល
