វឌ្ឍនភាព​ការងារការពារច្រាំង​ទន្លេ​បាសាក់​ នៅឃុំតាលន់​ ស្រុកស្អាង​ ខេត្តកណ្តាល


រសៀល​ថ្ងៃ​ពុធ​ ២កេីត​ ខែស្រាពណ៍​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ លោក​ អ៊ុក​ វណ្ណា​ ប្រធានមន្ទីរ​ធនធានទឹក​ និងឧតុនិយម​ខេត្ត​កណ្តាល​ និងក្រុមការងារ​នាយកដ្ឋាន​ជលសាស្ត្រ​ និងការងារទន្លេ​ បានចុះពិនិត្យ​ និងវាយតម្លៃ​ វឌ្ឍនភាព​ការងារការពារច្រាំង​ទន្លេ​បាសាក់​ នៅឃុំតាលន់​ ស្រុកស្អាង​ ខេត្តកណ្តាល​ ដោយប្រេីបាវ​ Geotextile Bags ការពារជេីងក្រោម​ ប្រវែង​ ៦០០​ម៉ែត្រ​ ។ ការការពារ​ច្រាំងទន្លេ​នេះ​ បានចាប់ផ្តេីម​នៅថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២០​ ហេីយមកដល់ពេលនេះ​ សម្រេចបានប្រមាណ​ ១០%​ ហេីយ​ ៕