នៅថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំក្រុមការងាររបស់ក្រសួង និងតំណាង ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម MOWRAM ជាច្រើនរូប ធ្វើការប្រជុំ Video Conference ត្រីភាគីរវាងក្រសួង MOWRAM ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និងស្នាក់ការកណ្តាលធនាគាអភិវឌ្ឍន៍អាស៊ី ADB ដើម្បីធ្វើការពិនិត្យលើវឌ្ឍនភាពនៃគម្រោងកែលម្អលើវិស័យធារាសាស្ត្រកសិកម្ម។
អញ្ជើញចូលរួមប្រជុំនាពេលនេះរួមមានដូចតទៅ ៖
១- លោកនាយកផ្នែកភូមិភាគអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍សុី ADB Director Jiang Feng Zhang
២- លោក Alvin Lopez មន្រ្តីជាន់ខ្ពស់របស់ ADB ទទួលបន្ទុកការងារគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម
៣- កញ្ញា Eileen T. Quisumbing Battung លេខាធិការរបស់ ADB ទទួលបន្ទុកការងារវិភាគកទិន្នន័យគម្រោង ADB
៥- តំណាង ADB អញ្ជើញមកពីគ្រប់វិស័យពាក់ព័ន្ធទាំងអស់ ជាច្រើនរូបទៀត
៦- លោក យី សុខធារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ក្រសួងMEF តំណាងជាន់ខ្ពស់ក្រសួង MEF
៧- តំណាងជាន់ខ្ពស់របស់ក្រសួង MEF ជាច្រើនរូបទៀត
៨- លោក David Block លេខាធិការទី១ ស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងជាន់ខ្ពស់របស់ DFATប្រចាំកម្ពុជា
៩- តំណាងជាន់ខ្ពស់របស់ DFATប្រចាំប្រទេសកម្ពុជាជាច្រើនរូបទៀត ។
ការប្រជុំបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើបណ្តាការងារដូចខាងក្រោម ៖
ក- កិច្ចដំណើរការក្នុងតំបន់ការដ្ឋានអនុគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម CW01
ខ- ការរៀបចំដាក់ឲ្យដេញថ្លៃលើអនុគម្រោងប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង CW02
គ- ការរៀបចំដាក់ឲ្យដេញថ្លៃលើការសាងសង់អាគារមជ្ឈមណ្ឌលពត៌មានគ្រប់គ្រង់វិស័យធនធានទឹកខ្នាតអន្តរជាតិ CW05
ឃ- ការដាក់ឲ្យដេញថ្លៃលើការសាងសង់ស្ថានីយ រ៉ាដាតេជោសែនទី២ នៅក្នុងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ ក្នុងតំបន់ក្រុងស្ទឹងសែន PMU-PO1។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំអស់ពីកម្លាំងកាយចិត្តធ្វើការសហការណ៍ជាមួយនឹងក្រសួង MEF និងADB ធ្វើការកសាងនូវមជ្ឈមណ្ឌលព័ត៌មានទិន្នន័យគ្រប់គ្រងធនធានទឹក និងស្ថានីយរ៉ាដាតេជោសែនទី២ ក្នុងនិយាមអន្តរជាតិ ដើម្បីធ្វើការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក ក្នុងក្របខណ្ឌទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាដល់សុវត្ថិភាពទឹកសម្រាប់លើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ៕
ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងាររបស់ក្រសួង និងតំណាង ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម MOWRAM ជាច្រើនរូប ធ្វើការប្រជុំ Video Conference
