រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ មានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៦ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ៖ ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ព្រមទាំងវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង សាកលវិទ្យាធិការ លោក លោកស្រីប្រធានអង្គភាព និងព្រមទាំងបុគ្គលិកអប់រំនារីយ៉ាងច្រើនកុះករ។
ពិធីអបអរសាទរខួបលើកទី១០៦ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៧
