លោកជំទាវ ម៉ាណ ណាវី បាន​អញ្ជើញ​ប្រគល់​ម៉ូតូកង់បីជូនប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន១៥គ្រួសារ ​ដែលមកពីបណ្ដាខេត្តចំនួន៥​


នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ច្រាំង​ចំេ​រះ​១​ ខណ្ឌឬស្សីកែវ បាន​អញ្ជើញ​ប្រគល់​ម៉ូតូកង់បីជូនប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន១៥គ្រួសារ ​ដែលមកពីបណ្ដាខេត្តមួយចំនួន​ រួម​មាន​ ខេត្តកោះកុង ០៥គ្រួសារ ខេត្តសៀមរាប ០៥គ្រួសារ ខេត្តកំពត ០៣គ្រួសារ ខេត្តព្រៃវែង ០១ គ្រួសារ និងខេត្តកណ្តាល ០១ គ្រួសារ ។
ការ​ប្រគល់​នេះ​បាន​ធ្វើ​នៅ​ក្នុង​បរិវេណ​វិហារធំ​គីឡូម៉ែត្រ​លេខ៩​ ដែល​ស្ថិត​នៅ​ភូមិ​៣​ សង្កាត់​ច្រាំង​ចំេ​រះ​១​ ខណ្ឌឫស្សីកែវ ​រាជធានីភ្នំពេញ ។
លោក ណុសរ៍ ហាសាន់ តំណាងអោយសមាគមរ៉ស់ម៉ា ប្រទេសកូវ៉ែត ប្រចាំនៅកម្ពុជា​ បាន​លើ​កឡើង​ថា​ ជំនួយដែលផ្តល់ជូននៅពេលនេះមិនមែនជា​ជំនួយ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ គឺ​ជា​ជំនួយ​មុខរបរយូរអង្វែងសម្រាប់បងប្អូនរកចំណូលចិញ្ចើមគ្រួសារ​ ។ លោក ណុសរ៍ ហាសាន់ បានបន្តថា មុននឹងយេីងផ្ដល់ជំនួយទៅកាន់បងប្អូនយើងបានចុះត្រួតពិនិត្យពីស្ថានភាពគ្រួសាររបស់ពួកគាត់ហើយបានផ្ដល់ជូនតាមតំរូវការដែលពួកគាត់ខ្វះខាត ។ ជាមួយនេះលោក ណុសរ៍ ហាសាន់ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែល​សហការ​យ៉ាង​ល្អ​ក្នុង​ការ​យក​ជំនួយ​មក​កាន់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ ។
ក្នុងឱកាសនោះដែរ លោកជំទាវ​ ម៉ាណ​ ណាវី​ បាន​មាន​​ប្រសាសន៍ផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវ​ចេះ​យក​ចិត្ត​ទុកដាក់ថែរក្សា​នូវ​របស់​ដែល​គេ​បាន​ប្រគល់​ជូន​នៅ​ពេល​នេះ​ ព្រោះ​នេះ​ជា​មុខ​របរ​យូរ​អង្វែង​សម្រាប់​បងប្អូន​ក្នុង​ការលេីក​កម្ពស់​ជីវភាព​បានមួយកម្រិតទៀត ។ លោលោកជំទាវបានបញ្ជាក់ថាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់អំពីសុវត្ថិភាពសុខមាលភាពដល់ប្រជាពលរដ្ឋទូទៅ មិនថាប្រជាពលរដ្ឋកាន់សាសនាអ្វីនោះឡើយ ដូចជាពេលនេះយើងទទួលបានជំនួយពីសប្បុរសជនប្រទេសកូវ៉ែត តាម​រយៈ​សមាគមសម្របសម្រួល និងអភិវឌ្ឍន៍​ គឺដោយសារប្រទេសយើងមានសន្តិភាព ។ ជាមួយនេះលោកជំទាវ ក៏​បាន​ថ្លែងអំណរគុណដល់លោក ណុសរ៍ ហាសាន់ តំណាងអោយសមាគមរ៉ស់ម៉ា ប្រទេសកូវ៉ែត ប្រចាំនៅកម្ពុជា​ និង​រាជរដ្ឋាភិបាល​ប្រទេស​កូរ៉ែត​ ដែល​តែង​តែ​ផ្ដល់​នូវ​ជំនួយ​ជា​ច្រើន​មក​កាន់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ ។