កិច្ចប្រជុំ ពិភាក្សាការងារ ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១


គណៈកម្មការរៀបចំកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ដឹកនាំដោយ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១​ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំASEP11 បានជួបប្រជុំពិភាក្សាការងារ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាសុី-អឺរ៉ុប​ លេីកទី១១ នាព្រឹកថ្ងៃទី១៩​ ខែមករា ឆ្នាំ២០២១ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំASEP11 ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានគណៈកម្មការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្រ្តីនៃអគ្គលេខាធិការដ្ឋានសភា។