ឯកឧត្តម ហួត ហាក់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ក្រុមជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល ចំនួន ២២៥រូប


រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ក្រុមជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល ចំនួន ២២៥រូប នារសៀលថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ៕