បន្ទាប់ពីស្តាប់ការរាយការណ៍អំពីលទ្ធផលការងារ ការរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមរួចហើយ ឯកឧត្តមក៏បានណែនាំឲ្យក្រុមការងារចុះពិនិត្យដោយផ្ទាល់ពីបញ្ហាប្រឈមខាងលើ និងពិនិត្យលទ្ធភាព ដែលអាចដោះស្រាយជូនប្រជាជនផងដែរ !
ទន្ទឹមជាមួយគ្នា ឯកឧត្តមក៏បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតំលៃខ្ពស់ចំពោះអាជ្ញាធរ ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងបានក្រើនរំលឹកឱ្យបងប្អូនយកចិត្តទុកដាក់ គោរពអនុវត្ត និងផ្សព្វផ្សាយ រាល់វិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការការពារ ការឆ្លង ការចម្លងកូវីដ-១៩ នៅក្នុងគ្រួសារ ក៏ដូចជាក្នុងសហគមន៍។
ក្រុងតាខ្មៅ÷២០ មករា ២០២១











