កិច្ចប្រជុំត្រៀមរៀបចំឯកសារដើម្បីចូលរួមមហាសន្និបាតលើកទី៤៦ នៃក្រុមសភាជាតិកម្ពុជា-APF


នាព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ គណៈកម្មការនយោបាយ នៃក្រុមសភាជាតិកម្ពុជា-APF បានរៀបកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការនយោបាយ នៃក្រុមសភាជាតិ-APF និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ដើម្បីពិនិត្យ និងរៀបចំឯកសារដើម្បីត្រៀមចូលរួមមហាសន្និបាតលើកទី៤៦ នៃក្រុមសភាជាតិកម្ពុជា-APF ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។