ព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
វេលាម៉ោង ០៧:៣០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់ រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ….។
បន្ទាប់ពីបានស្តាប់លោកចៅសង្កាត់ ជំរាបរាយការណ៌ជូន អំពីសភាពការណ៌ សន្តិសុខ
សណ្តាប់ធ្នាប់សាធារណៈ និងពីការអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការលំបាក បញ្ហាប្រឈមខ្លះៗ ដែលអាជ្ញាធរ
សង្កាត់ និងមន្ត្រីមូលដ្ឋានបានជួបដោះស្រាយកន្លងមក …. សម្តេចប្រធានក្រុមការងារ បាន
សម្តែងនូវការសប្បាយរីករាយ ហើយវាយតំលៃខ្ពស់ចំពោះការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរសង្កាត់ និងមន្រ្តីមូលដ្ឋានទាំងអស់…..។
ក្នុងឱកាសនោះដែរ សម្តេចភក្តីក៏បានជំរាបជូនអំពីសភាពការណ៍ និងវឌ្ឍនភាពការងារវិស័យ
ជាច្រើនរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលធំៗថ្មីៗរបស់សង្គមជាតិប្រទេសជាតិ…ព្រមទាំង
ផ្តល់អនុសាសន៌ដល់មន្ត្រីសង្កាត់ និងមន្រ្តីមូលដ្ឋាន….៖
-បន្តខិតខំអនុវត្តឲ្យកាន់តែល្អតាមតួនាទីភារកិច្ច…ជាពិសេសយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើការរក្សា សន្តិសុខ សណ្តាប់សាធារណៈ ក្នុងមូលដ្ឋាន ចាត់វិធានការបង្ក្រាប ទប់ស្កាត់បទល្មើសនានា រួមទាំងបញ្ហាគ្រឿងញៀន….។
-ផ្តល់សេវាសាធារណៈ បំរើប្រជាជនដោយគ្មានការរើសអើង និងប្រកបដោយតម្លាភាព គុណភាព ប្រសិទ្ធភាព និងឆាប់រហ័ស….។
-បង្កើនស្មារតីទទួលខុសត្រូវខ្ពស់បញ្ហារក្សាការពារធនធាន ទ្រព្យសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធ ដែលមាននៅក្នុងមូលដ្ឋានសង្កាត់យើង…។
-យកចិត្តទុកដាក់តាមដាន និងដោះស្រាយជូនប្រជាជនដែលជួបការលំបាលរងផលប៉ះពាល់ និងអ្នកដែលរងគ្រោះដោយបង្កលក្ខណៈ និងលើកទឹកចិត្តជំរុញអាជីវកម្ម ផលិតកម្មជាលក្ខណៈគ្រួសារ ដើម្បីទ្រទ្រង់ និងលើកកំពស់ជីវភាពរស់នៅរបស់បងប្អូននៅក្នុងសម័យកូវីដ-១៩។
-ចំពោះមុខវិបត្តិកូវីដ ១៩ សម្តេចបានក្រើនរំលឹកឲ្យមន្ត្រី កងកម្លាំងមានសមត្ថកិច្ចយើងបន្ត
យកចិត្តទុកដាក់ អប់រំ និងផ្សព្វផ្សាយដល់ប្រជាជនយើងឲ្យខិតខំអនុវត្តរាល់វិធានការដែលរាជ
រដ្ឋាភិបាល និងក្រសួងជំនាញ….។
-ចំពោះក្មួយៗយុវជនដែលជាកម្លាំងបន្តវេនរបស់សង្គមជាតិ…ក្មួយៗត្រូវខិតខំប្រឹងប្រែងធ្វើការងារផង រៀនសូត្រផងដកពិសោធន៍ផងដើម្បីបង្កើនសមត្ថភាព លទ្ធភាព ជួយខ្លួនឯងផ្ទាល់ផង ជួយក្រុមគ្រួសារ និងរួមចំណែកជួយសង្គមជាតិ និងប្រទេសជាតិផង….។
-ចំពោះការងារបំពេញភារកិច្ច ក៏ដូចជាក្នុងជីវភាពរស់នៅប្រកបមុខរបរអាជីវកម្មនានា គឺមានកត្តារួមផ្សំជាច្រើនដែលនាំយើងឲ្យទទួលជោគជ័យ….ក៏ប៉ុន្តែកត្តាដែលសំខាន់មិនអាចខ្វះបាននោះគឺ កត្តាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់យើង គឺត្រូវតែរឹងមាំ…ហើយមិនត្រូវធ្វេសប្រហែសភ្លេចខ្លួនឡើយ….។










