ឯកឧត្តម​កិត្តិសង្គហបណ្ឌិត​ ទេព ងន អនុប្រធាន​ទី២​ព្រឹទ្ធសភា​ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងមេភូមិ នៅក្នុងសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល


បន្ទាប់ពីស្តាប់ការរាយការណ៍អំពីលទ្ធផលការងារ ការរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមរួចហើយ​ ឯកឧត្តម​ក៏បានណែនាំឲ្យក្រុមការងារចុះពិនិត្យដោយផ្ទាល់ពីបញ្ហាប្រឈមខាងលើ និងពិនិត្យលទ្ធភាព ដែលអាចដោះស្រាយជូនប្រជាជនផងដែរ !
ទន្ទឹមជាមួយគ្នា ឯកឧត្តម​ក៏បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតំលៃខ្ពស់ចំពោះអាជ្ញាធរ ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងបានក្រើនរំលឹកឱ្យបងប្អូនយកចិត្តទុកដាក់ គោរពអនុវត្ត និងផ្សព្វផ្សាយ រាល់វិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការការពារ ការឆ្លង ការចម្លងកូវីដ-១៩ នៅក្នុងគ្រួសារ ក៏ដូចជាក្នុងសហគមន៍។
ក្រុងតាខ្មៅ÷២០ មករា​ ២០២១