សៀលថ្ងៃ ព្រហស្បតិ៍១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២១នេះ ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងជាប្រធានគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការនៃគណបក្សប្រជាជនខេត្តតាកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការគណបក្សមូលដ្ឋាន វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ ព្រមទាំងមាន ការចូលរួមផងដែរពីរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិក សមាជិការគណៈបក្សប្រជាជនកម្ពុជា ជាច្រើនរូបថែមទៀតផង ។
ដែលពិធីប្រកាសសមាសភាពគណៈកម្មាធិការគណបក្សមូលដ្ឋាន វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ ចំនួន១៣៣រូបនេះ រៀបចំឡើងនៅសាលប្រជុំស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខេត្តតាកែវ ៕