ប្រធានគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការនៃគណបក្សប្រជាជន​កម្ពុជាខេត្តតាកែវ អញ្ជើញជាអធិបតី ប្រកាស​សមាសភាពគណៈ កម្មា​ធិការគណបក្សមូលដ្ឋាន វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ


សៀលថ្ងៃ ព្រហស្បតិ៍១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២១នេះ ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងជាប្រធានគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការនៃគណបក្សប្រជាជនខេត្តតាកែវ បានអញ្ជើញ​ជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាពគណៈ​កម្មាធិការ​គណបក្សមូលដ្ឋាន វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោ​សែនតាកែវ ព្រមទាំងមាន ការចូលរួមផងដែរពីរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន​មន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិក សមាជិការ​គណៈបក្សប្រជាជនកម្ពុជា ជាច្រើនរូបថែមទៀតផង ។

ដែលពិធីប្រកាសសមាសភាពគណៈកម្មាធិការគណបក្សមូលដ្ឋាន វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ ចំនួន១៣៣រូប​នេះ រៀបចំឡើងនៅសាលប្រជុំស្នាក់ការ​គណៈបក្សប្រជាជនកម្ពុជា​ខេត្តតាកែវ ៕