(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពីការបង្កើតគណៈកម្មការកំណែទម្រង់ មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ។
គណៈកម្មការកំណែទម្រង់ មន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃនេះ មានសម្តេចក្រឡាហោម ស ខេង ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក២៥រូបផ្សេងទៀត៕