ថ្ងៃពុធទី២៦ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានជិកស្តារស្រះទឹកទី៧លើទឹកដីខេត្តតាកែវរួចរាល់ជាស្ថាពរហើយ ដែលមានទីតាំងស្ថិតនៅភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ ដែលមានបណ្តោយ៤៨ម៉ែត្រ ទទឹង៣ម៉ែត្រ ជម្រៅ៤ម៉ែត្រ ស្មើនឹង៦.១៤៤ម៉ែត្រគូប ដោយសាតែការខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ របស់ក្រុមគ្រឿងចក្រយើងទើបថ្ងៃនេះសម្រេចការងាររួចរាល់ជាស្ថាពរ ។
ស្រះទឹកនេះនឹងអាចជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ របស់ប្រជាជនចំនួន២ភូមិ គឺ ភូមិតាកឹម នឹងភូមិព្រៃឈើទាល ដែលមានប្រជាជនសរុបចំនួន១.៥០៤នាក់ ។
សូមបញ្ជាក់ថាគ្រប់ស្រះទឹកទាំងអស់ដែលក្រុមការងាររបស់របស់យើង បានជិកស្តាររួចរាល់ហើយសុតតែមានក្រុមជាងចុះទៅ សាងសង់ជណ្ដើរបេតុងសម្រាប់សម្រួលឱ្យប្រជាពលរដ្ឋយើងមានការងាយស្រួលចុះទៅដងទឹក នឹង មានសាងសង់ស្លាកដែលជាអំណោយរស់ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥ផងដែរ ។
ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានជិកស្តារស្រះទឹកទី៧លើទឹកដីខេត្តតាកែវ
