រដ្ឋបាលរាជធានីភ្នំពេញ កំពុងកាយស្តារភក់ទ្រង់ទ្រាយធំអាងស្តុកទួលគោកទី២


នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកាយស្តារភក់ទ្រង់ទ្រាយធំអាងស្តុកទួលគោកទី២ និងស្ថាបនាបេតុងជញ្ជាំងអាងស្តុក ដើម្បីសម្រួលផ្លូវទឹកហូរទៅស្ថានីយ៍បូមទឹកថ្មី។ អាងស្តុកទឹកនេះ មានកំណកភក់ក្រាស់ ស្មៅត្រែង សំរាម មិនដែលបានជីកស្តារទ្រង់ទ្រាយតាំងពីឆ្នាំ១៩៧៩មកម្លេះ។
អាងស្តុកនិងស្ថានីយ៍នេះ នឹងដោះស្រាយបញ្ហាទឹកលិចតំបន់នាគវ័ន្ត ផ្លូវលេខ ៦០៨ ៦១៤ ៦១៦ ៦១៨ ២៨៣ ២៨៧ ៥២៨ ៥៦៦ ២៨៩។