ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ប្រព័ន្ធប្រឡាយសំរោងលើ


ប្រព័ន្ធប្រឡាយសំរោងលើ ចំនួន ០២ ខ្សែ កំពុងត្រូវក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើង សម្រាប់បំរើឱ្យការដាំដុះរបស់បងប្អូនប្រជាសិករនៅក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ការសាងសង់ប្រព័ន្ធប្រឡាយសំរោងលើ ខ្សែទី ១ មានប្រវែង ១.៣០០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការ ចំនួន ០២ កន្លែង និងខ្សែទី ២ ប្រវែង ៥.៤៥០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការ ចំនួន ០៧ កន្លែង ។ ក្រោយពេលសាងសង់រួច ប្រឡាយទាំង ០២ ខាងលើ នឹងផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៤០៨ ហិកតា ស្រូវប្រាំង ៤០៨ ហិកតា និងដំណាំរួមផ្សំ ចំនួន ៣៥ ហិកតា ៕