នារាត្រីថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម លុយ ឡាំ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព។
សពរបស់ឯកឧត្តម លុយ ឡាំ បានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៦:៥៣នាទីល្ងាច ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ៕