អភិបាលខេត្តពោធិ៍សាត់ បានចូលរួមដោះស្រាយបញ្ហាប្រឈម ចំនួន០៧ករណី តាមការស្នើសុំរបស់ប្រជាពលរដ្ឋ


នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុងប្រើប្រាស់តួនាទីជាសមាជិកក្រុមគ្រួសារបងប្អូនពុកម៉ែប្រជាពលរដ្ឋក្នុងខេត្ត ចូលរួមដោះស្រាយបញ្ហាប្រឈម ចំនួន០៧ករណី តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្ត។

កិច្ចដំណោះស្រាយខាងលើ ត្រូវបានអនុវត្តន៍តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយបានការចូលរួមពី លោកជំទាវ ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ែន ផល្លី អភិបាលរងនៃគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានដែលមានការពាក់ព័ន្ធផ្សេងទៀត៕