ឯកឧត្តម រ៉ូហ្វី អូស្មាន និងលោកជំទាវ ម៉ាណ ណាវី បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធី ពិនិត្យសុខភាព និងសុខភាពមាត់ធ្មេញ សម្រាប់កុមារកំព្រារបស់អង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ចំនួន ១៥០ នាក់


នៅព្រឹកថ្ងៃពុធ ២កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រ
មណ្ឌលភ្នំពេញ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធី ពិនិត្យសុខភាព និងសុខភាពមាត់ធ្មេញ សម្រាប់កុមារកំព្រារបស់អង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ចំនួន ១៥០ នាក់។
ពិធីខាងលើបានប្រារពធ្វើឡើងនៅ មជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដែលមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល យុវជន សសយក និង សយមក ជាច្រើនរូបទៀតផងដែរ។
បន្ទាប់ពីមានមតិស្វាគមន៍របស់លោកស្រី ជិ ហូសនី ប្រធានអង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជារួចមក ឯកឧត្តម រ៉ូហ្វី អូស្មាន បានឡើងមានមតិសំណេះសំណាលជាមួយប្អូនៗកុមារកំព្រា និងអាណាព្យាបាល ដោយក្តីសោមនស្សរីករាយបំផុត ហើយក្នុងឱកាសនោះ ឯកឧត្តម ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេសផងដែរ ។
ឯកឧត្តមបានលើកឡើងថា សុខភាពជាកត្តាចម្បង និងចាំបាច់បំផុតដែលយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់មិនអាចខកខានបាន។
ឯកឧត្តម បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលក៏ដើរតួនាទីសំខាន់ផងដែរ។
ឯកឧត្តម បានផ្តាំផ្ញើអោយ អាណាព្យាបាល និងប្អូនៗកុមារកំព្រា មេត្តាចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិធានការអនាម័យ ក្នុងការរស់នៅ និងត្រូវចេះការពារខ្លួន ដោយបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជម្ងឺគ្រប់ប្រភេទ ពិសេសជម្ងឺ COVID-19 ។