សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ស្នើឲ្យមានការបញ្ឈប់លុបចោលនៅគណនី ដែលយកឈ្មោះសម្តេចទៅប្រើ ។ បើមិនដូច្នោះទេសម្តេចនឹងចាត់ការតាមផ្លូវច្បាប់ដោយមិនអាចលើកលែងបានទេ ។
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែកក្កដា២០២៣នេះបានចេញសារចំនួ ន២ជាបន្តបន្ទាប់ឲ្យមានការបជ្ឈប់និងលុ បចោលជាបន្ទាន់អ្នកដែលយកឈ្មោះសម្តេចទៅប្រើជាគណនី Tik Tok ។
សារសម្លេងសម្តេចបញ្ជាក់ថា”ខ្ញុំសុំស្នើឲ្យមានការបញ្ឈប់លុបចោលនៅគណនីដែលយកឈ្មោះខ្ញុំទៅប្រើវានឹងបង្កើតឲ្យមានការភាន់ច្រឡំមួយយ៉ាងធំ ។ សូមឲ្យជំនួយការរបស់ខ្ញុំធ្វើការបន្ទាន់ជាមួយ នឹងក្រុមហ៊ុន tik tok ក៏ដូចជាបងប្អូនដែលបានទទួលសារសំឡេងខ្ញុំនេះហើយ ត្រូវលុបចោរជាបន្ទាន់បើមិនដូច្នោះទេ យើ ងខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់ដោយមិនអាចលើកលែងបានទេព្រោះវាអាចនឹងមានការយល់ខុសនៅពេលបង្ហោះ សារឬបង្ហោះរូបភាពចេញទៅតាមរយៈគណនីដែលប្រើឈ្មោះខ្ញុំ “។
សម្តេចតេជោបន្តថាឥឡូវនេះសម្តេចបានចេញមកប្រើប្រាស់ tik tok ផ្ទា ល់របស់សម្តេច។ សម្តេចនឹងបង្ហោះខ្លួនឯងឬជំនួយការរបស់សម្តេចចូលបង្ហោះប៉ុន្តែភាគច្រើនគឺសម្តេចបង្ហោះខ្លួនឯង ។ តាមរយៈសារខ្លីៗឬក៏រូបភាពខ្លីៗទៅតាមចិត្តចង់របស់សម្តេច ។ ព្រោះគ្មានអ្នកណាមកត្រួតក្បាលសម្តេចទៀតទេ ។ មកតាមដានលើរឿងរ៉ាវរបស់សម្តេចដូចកាលពីពេល មុននោះទៀតទេ ។
សម្តេចតេជោបន្តថាសម្តេចជឿថាបងប្អូនទាំងនោះមិនមានចិត្តអាក្រក់ឬបំណងអាក្រក់ណាមួយនោះទេ។ ស្រឡាញ់សម្តេចតែបានយកឈ្មោះសម្តេចទៅប្រើលើគណនី tik tok របស់ខ្លួន ។ អញ្ចឹងសុំឱ្យបងប្អូនយកចិត្តទុកដាក់លុបចោលជាបន្ទាន់ ហើយធ្វើនៅក្នុងថ្ងៃនេះតែម្ដង។ ដោ យមិនរង់ចាំពេលណាទេបងប្អូនដែ លមិនអាចដូរឈ្មោះបានត្រូវលុបចោ ល ។ បងប្អូនដែលមិនចង់លុបត្រូវដូរឈ្មោះចេញកុំទុកឈ្មោះសម្តេចឲ្យសោះសូម្បីតែសម្ដេច ហ៊ុន សែនហ្វេន ក៏ត្រូវលុបចោលដែរគឺមិនត្រូវទុក្ខនោះទេ។ រាប់សិបគណនីបែប នេះគឺមិនអាចទទួលយកបានទេវាបង្កើតឲ្យមានការភាន់ច្រឡំក្នុងចំណោ មអ្នកប្រើប្រាស់ tik tok ដូចគ្នា ៕