សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងមុខតំណែងជូននាយទាហាន ចំនួន២រូប


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែងជូន នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន២រូប។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

នាយទាហានចំនួន២រូប ដែលទទួលបានការតែងតាំងមុខតំណែងនោះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ឯក សឿន រឿត ជានាយក នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ
*ទី២៖ លោកឧត្តមសេនីយ៍ទោ សេង សំរិត ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ និងជានាយក នៃនាយកដ្ឋានផ្គត់ផ្គង់៕