(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងគណ:កម្មការ អនុគណ:កម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៥ ទិវាជ័យជម្នះ៧មករា( ៧ មករា ១៩៧៩ - ៧ មករា ២០២៤) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនឹងប្រារព្ធធ្វេីឡេីងនាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ នៅក្នុងបរិវេណបុរីដឹផាក ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៥ ឆៀងទល់មុខសួនប៉ោយប៉ែត តេជោឈ្នះឈ្នះ ។ ក្នុងកិច្ចប្រជុំនេះ ក៏បានពិភាក្សាលេីគម្រោងសម្ពោធសួនប៉ោយប៉ែត តេជោឈ្នះឈ្នះ និងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតផងដែរ៕








