ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម ប៊ុនថន បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងគណ:កម្មការ អនុគណ:កម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៥​ ទិវាជ័យជម្នះ៧មករា​( ៧​ មករា​ ១៩៧៩​ -​ ៧​ មករា​ ២០២៤) នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖​ ព្រឹកថ្ងៃព្រហស្បតិ៍​ ទី ០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងគណ:កម្មការ អនុគណ:កម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៥​ ទិវាជ័យជម្នះ៧មករា​( ៧​ មករា​ ១៩៧៩​ -​ ៧​ មករា​ ២០២៤) នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ដែលនឹងប្រារព្ធធ្វេីឡេីងនាថ្ងៃពុធ​ ទី១០​ ខែមករា​ ឆ្នាំ២០២៤​ ខាងមុខឆាប់ៗនេះ​ នៅក្នុងបរិវេណបុរីដឹផាក​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៥​ ឆៀងទល់មុខសួនប៉ោយប៉ែត​ តេជោឈ្នះឈ្នះ​ ។ ក្នុងកិច្ចប្រជុំនេះ​ ក៏បានពិភាក្សាលេីគម្រោងសម្ពោធសួនប៉ោយប៉ែត​ តេជោឈ្នះឈ្នះ​ និងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតផងដែរ៕