នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ការិយាល័យតំណាងរាស្រ្តមណ្ឌលប៉ៃលិន ដឹកនាំដោយលោក ម៉ី វុទ្ធារ៉ា បានចុះយកស្លាកសញ្ញា និងកូនស្វាយយកទៅដាក់ និងដាំនៅទីតាំងស្រះទឹក ក្នុងឃុំសាលាក្រៅ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាអំណោយរបស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ផ្តល់ជូនប្រជាពលរដ្ឋរស់នៅតំបន់ឆ្ងាយពីប្រភពទឹក។
ដោយមានបម្រែបម្រួលអាកាសធាតុ រដូវប្រាំឆ្នាំនេះមានរយៈពេលវែង អាកាសធាតុក្តៅខ្លាំង កង្វះខាតទឹកប្រើប្រាស់ ជាកត្តាសំខាន់សម្រាប់ ជីវិតមនុស្សសត្វ ។
ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានផ្តល់ស្រះទឹកចំនួន ០៨ស្រះ អណ្តូងស្នប់ចំនួន ០៤ សម្រាប់ឃុំសាលាក្រៅ ឃុំស្ទឹងត្រង់ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីដាក់ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់តាមលទ្ធភាព ។
ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ខេត្ត ប៉ៃលិន បានតម្លើងស្លាកសញ្ញាគណបក្ស នៅឃុំសាលាក្រៅ ឃុំស្ទឹងត្រង់
