កីឡាករប្រដាល់សេរី ឬគុនខ្មែរ របស់កម្ពុជា២រូបឈ្នះ បន្តឈានទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងយកមេដាយមាស ខណៈ២រូបផ្សេងទៀតបានចាញ់កីឡាករម្ចាស់ផ្ទះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៨ សីហា ២០១៧នេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ៖
១. កីឡាករ ឃឹម ឌីម៉ា ឈ្នះកីឡាករហ្វីលីពីន ដោយវាយឲ្យសន្លប់នៅទឹកទី២
២. កីឡាករ ម៉ឺន សុភា បានឈ្នះកីឡាករម្ចាស់ផ្ទះ ដោយពិន្ទុ ៣០-២៧
៣. កីឡាករ វ៉ាន់ វឿន ចាញ់កីឡាករម្ចាស់ផ្ទះ ដោយពិន្ទុ២៧-៣០
៤. កីឡាករ ឡៅ ចិត្រា ចាញ់កីឡាករម្ចាស់ផ្ទះ ដោយពិន្ទុ ២៨-២៩
កីឡាករគុនខ្មែរ ២រូបឈ្នះ បន្តឈានទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងយកមេដាយមាស
