កីឡាករគុនខ្មែរ ២រូបឈ្នះ បន្តឈានទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងយកមេដាយមាស


កីឡាករ​ប្រដាល់​សេរី ឬ​គុន​ខ្មែរ របស់​កម្ពុជា​២រូប​ឈ្នះ​ ​បន្ត​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ដើម្បី​ប្រជែង​យក​មេដាយ​មាស ខណៈ​២​រូប​ផ្សេង​ទៀត​បាន​ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នា​ថ្ងៃទី២៨ សីហា ២០១៧​នេះ ​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី២៩ នៅ​ប្រទេស​ម៉ាឡេស៊ី ៖
១. កីឡាករ ឃឹម ឌីម៉ា ឈ្នះ​កីឡាករ​ហ្វីលីពីន ដោយវាយឲ្យសន្លប់នៅទឹកទី២
២. កីឡាករ ម៉ឺន សុភា បាន​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ ដោយ​ពិន្ទុ ៣០-២៧
៣. កីឡាករ វ៉ាន់ វឿន ចាញ់​កីឡាករ​ម្ចាស់ផ្ទះ ដោយ​ពិន្ទុ២៧-៣០
៤. កីឡាករ ឡៅ ចិត្រា ចាញ់កីឡាករម្ចាស់ផ្ទះ ដោយ​ពិន្ទុ ២៨-២៩