កីឡាករ សៅ សុភារ៉ាន់ និងកីឡាការិនី ដួង ឌីណា ទទួលបានមេដាយប្រាក់ លើវិញ្ញាសាប្រកួតជាគូចម្រុះបុរស-នារី ប្រភេទកីឡាប៉េតង់ ក្រោយប្រកួតចាញ់ក្រុមកីឡាមកពីប្រទេសថៃ ក្នុងលទ្ធផលបច្ចេកទេស ៨-១៣ នៅវគ្គផ្ដាច់ព្រ័ត្រ នាសៀលថ្ងៃទី២៨ សីហា ២០១៧នេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ។
គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមកីឡាកម្ពុជាដណ្ដើមបាន មេដាយមាស០១
ប្រាក់០១ និងសំរឹទ្ធ១០ ។
វិញ្ញាសាប្រកួតជាគូចម្រុះបុរស-នារី ប្រភេទកីឡាប៉េតង់ ទទួលបានមេដាយប្រាក់
