នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ៖ ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កំពង់លាវ ព្រមទាំងលោក ស៊ិន សារៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលក្រុងព្រៃវែង និងលោក ម៉ននី បណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈ ឆ្នាំ២០២៤ នៅសួនច្បារសម្ដេចក្រឡាហោម ស ខេង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
មានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ ភូមិ,លោកប្រធានឲការិយាល័យអង្គភាពចំណុះរដ្ឋបាល, កងកម្លាំងទាំងបី នាយកសាលា, មណ្ឌលសុខភាព,តំណាងអង្គការស៊ីវិល, តំណាងក្រុមហ៊ុនទឹកស្អាត តំណាងមាតាបិតាសិស្ស ប្រជាពលរដ្ឋ និងសមាសភាពពាក់ព័ន្ធផងដែរ សរុប ១៩៣នាក់ ស្រី៩៧ នាក់។



















