ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ នាំយកអំណោយឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ​ប្រគេនព្រះសង្ឃ និង​ចែកជូន​លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ​ ក្នុងឱកាសប្រារព្ធខួបលើកទី៤៦​ ទិវា​ជ័យជម្នះ ៧មករា​ ក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ


នៅ​ថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ បានអញ្ជើញ​ដឹកនាំក្រុមការងារ​គណបក្ស​​ នាំយក​ទេយ្យទាន និងអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ និងចែកជូនលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ក្នុងថ្ងៃប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦​ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥​ ព្រមទាំង​សម្ភោធបើកការដ្ឋានសាងសង់អគារស្នាក់ការ​គណបក្សប្រជាជនកម្ពុជា និងការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ​ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្ដកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ​ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើបានជួប​សំណេះ​សំណាលជាមួយបងប្អូន​ប្រជាពលរដ្ឋ ហើយបានពាំនាំនូវ​ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្រ្តី​ដល់បងប្អូន​ប្រជាពលរដ្ឋ និងបាន​ផ្សព្វផ្សាយនូវយុទ្ធសាស្រ្តឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា​។

សូមជម្រាបថា ទេយ្យទានដែលប្រគេនព្រះសង្ឃទាំង ៦វត្ត ក្នុងឃុំចំណាលើ រួមមាន៖ ១)ស្លាដក់ចំនួន៦ ២)អង្ករ ៦០បាវ ក្នុង​ ១បាវ ២៥គីឡូក្រាម​ ៣)មី​ ១២កេសធំ ៤)ទឹកក្រូច​​ ១២កេស ៥)ទឹកបរិសុទ្ធ១២កេស ៦)ទឹកស៊ីអ៊ីវ​ ១២យួរ ៧)ទឹកត្រី​ ១២យួរ ទី៨)សាប៊ូ ១២ធុង ទី៩)ប្រេងឆា១២ ធុងធំ ១០)ទឹកដោះគោឆៅ ៦កេស ១១)ត្រីខកំប៉ុង១២យួរ និង​​បច្ច័យមួយចំនួន។​

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋលេខាធិការ​ប្រធានក្រុមការងារគណបក្ស​ចុះមូលដ្ឋានឃុំចំណាលើ​ក៏បានយក​​​អង្ករ ៣៩តោន និងសម្ភារៈឧបករណ៍ដទៃទៀតជាច្រើនមុខ និងថវិកាមួយចំនួន​​ចែកជូនដល់​សមាជិក សមាជិកា​ចូលរួម លោកគ្រូ អ្នកគ្រូ​ គណៈកម្មការសាលា មន្រ្តីសាលាស្រុក ប្រជាការពារ និងប្រជាពលរដ្ឋ សរុបចំនួន​ ១៥៦២នាក់ ផងដែរ៕