នៅថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ បានអញ្ជើញដឹកនាំក្រុមការងារគណបក្ស នាំយកទេយ្យទាន និងអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ និងចែកជូនលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ក្នុងថ្ងៃប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥ ព្រមទាំងសម្ភោធបើកការដ្ឋានសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្ដកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ហើយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្រ្តីដល់បងប្អូនប្រជាពលរដ្ឋ និងបានផ្សព្វផ្សាយនូវយុទ្ធសាស្រ្តឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា ទេយ្យទានដែលប្រគេនព្រះសង្ឃទាំង ៦វត្ត ក្នុងឃុំចំណាលើ រួមមាន៖ ១)ស្លាដក់ចំនួន៦ ២)អង្ករ ៦០បាវ ក្នុង ១បាវ ២៥គីឡូក្រាម ៣)មី ១២កេសធំ ៤)ទឹកក្រូច ១២កេស ៥)ទឹកបរិសុទ្ធ១២កេស ៦)ទឹកស៊ីអ៊ីវ ១២យួរ ៧)ទឹកត្រី ១២យួរ ទី៨)សាប៊ូ ១២ធុង ទី៩)ប្រេងឆា១២ ធុងធំ ១០)ទឹកដោះគោឆៅ ៦កេស ១១)ត្រីខកំប៉ុង១២យួរ និងបច្ច័យមួយចំនួន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើក៏បានយកអង្ករ ៣៩តោន និងសម្ភារៈឧបករណ៍ដទៃទៀតជាច្រើនមុខ និងថវិកាមួយចំនួនចែកជូនដល់សមាជិក សមាជិកាចូលរួម លោកគ្រូ អ្នកគ្រូ គណៈកម្មការសាលា មន្រ្តីសាលាស្រុក ប្រជាការពារ និងប្រជាពលរដ្ឋ សរុបចំនួន ១៥៦២នាក់ ផងដែរ៕