នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំនាយទាហាន នាយទា ហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅទីបញ្ជាការយោ ធភូមិភាគទី៥ ខេត្តបាត់ដំបង។
ក្នុងពិធីសំណេះសំណាល ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តួចផ្តើមគំនិតចង្អុល បង្ហាញឱ្យបង្កើត កម្មវិធីដៃគូសម្ព័ន្ធមេត្រីភាព នេះ ឡើង ដើម្បីផ្សារភ្ជាប់ កាន់តែជិតស្និទ្ធ រវាង កង កម្លាំង ជួរមុខការពារទឹកដីនៃមាតុភូមិ និងស្ថាប័នស៊ីវិលជាជួរក្រោយក្នុងស្មារតី សាមគ្គីជាតិជាធ្លុង មួយ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែ យកចិត្តទុកដាក់ ដល់ប្រជា ពល រដ្ឋគ្រប់រូប និងជាពិសេសបងប្អូនកងទ័ពគ្រប់ជាន់ថ្នាក់។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយ ជាថវិកាសុទ្ធចំនួន៤០លានរៀល និងមានជាអង្ករ ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួន៦ ៨ លាន៨សែន៣ម៉ឺនរៀល ជូនដល់បងប្អូនកងទ័ព ដើម្បីជាការអរគុណ ដែល បានបូជាសាច់ ស្រស់ ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ នាឱកា សបុណ្យចូលឆ្នាំ ថ្មីប្រពៃណី ជា តិខ្មែរខាងមុខនេះ និងលើកទឹក ចិត្ត ដល់កងទ័ពដែលនៅជួរមុខ ឱ្យកាន់តែមាន តម្លាំងចិត្ត ស្មារតីស្នេហាហ៍ជាតិ ស្វាហា ប់ រឹងមាំ បន្ថែមទៀត ក្នុងការ ការពារអធិបតេយ្យភាពជាតិកម្ពុជា៕
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការកង ទ័ពជើ ងគោក មេបញ្ជាការយោធភូមិភាគទី៥ ជំនួសមុខអោយ ថ្នាក់ដឹកនាំ នាយ ទា ហាន នាយទាហាន រង ពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល តែងតែគិតគូសុខទុក្ខ ឧបថម្ភគាំទ្រជានិច្ច និងបានអរគុណដល់ ឯកឧត្តមរដ្ឋ មន្ត្រី ដែលបានចុះមកផ្ទាល់នៅក្នុងថ្ងៃនេះ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំបន្ត ការការ ពារ អធិប តេយ្យភាពជាតិ និងរក្សាសន្តិភាពជាតិដែលរកបាន ដោយកម្រនេះជានិរន្តរ ទោះ ក្នុងតម្លៃណាក៏ដោយ៕